Agri-Inputs and One Health in Cambodia: pathways to enhanced agricultural resilience

One Health is an approach that aims to balance and optimise the health of people, animals and ecosystems. In this project, we focus on agri-input use (e.g., non-natural agriculture chemicals such as pesticide, fungicide, insecticide).

Aims

This project aims to identify pathways for a One Health approach to smallholder agriculture development, linking policy to implementation to reduce agri-input impacts.  The project responds to knowledge gaps about:

  1. The integration of One Health considerations in policy, including the appropriateness of data to support decision-making, and linkages across different types of policy;
  2. How policy is linked at different scales for implementation;
  3. The relative benefits of some agriculture practices over others for One Health; and
  4. The role of community-based organisations in supporting the implementation of One Health responses.

This project builds on over 17 years of relationships between team members. It includes respected Cambodian experts with policy development and analysis experience, strong links to government and experience with One Health and resilience building projects.

The project involves case studies in Cambodia, in collaboration with the Centre for Policy Studies, Royal University of Phnom Penh, and Royal University of Agriculture.  

អភិក្រមសុខភាពតែមួយ សំដៅលើទំនាក់ទំនងរវាងឥទ្ធិពលសុខភាពបរិស្ថាននិងមនុស្ស។ ក្នុងន័យកសិកម្ម
អភិក្រមនេះ រួមបញ្ចូលការពឹងផ្អែកគ្នាទៅវិញទៅមករវាងភាពប្រសើរឡើងនៃជីវភាព បរិស្ថាន និងសុខភាពមនុស្ស។

គម្រោងនេះ​ ផ្តោតលើការប្រើប្រាស់ធាតុចូលកសិកម្ម (ថ្នាំគីមីសម្លាប់សត្វល្អិត ថ្នាំគីមីសម្លាប់ផ្សិត និងថ្នាំកម្ចាត់ស្មៅ)​​។ ការប្រើប្រាស់ធាតុចូលកសិកម្ម បណ្តាលឱ្យមានភាពសិករិចរិលនៃគុណភាពដីនិងទឹក និងការកើនឡើងនៃជំងឺដែលពាក់ព័ន្ធនឹងទឹក។ គម្រោងនេះឆ្លើយតបទៅនឹងភាពខ្វះចន្លោះនៃ ១) ការដាក់បញ្ចូលបញ្ហាសុខភាពតែមួយ ទៅក្នុងគោលនយោបាយ ដូចជាទិន្នន័យដែលមានភាពត្រឹមត្រូវដើម្បីគាំទ្រដល់ការសម្រេចចិត្ត និងការតភ្ជាប់រវាងគោលនយោបាយមួយទៅគោលនយោបាយមួយទៀត ២) របៀបដែលគោលនយោបាយនៅកម្រិតផ្សេងៗគ្នាត្រូវបាន
តភ្ជាប់សម្រាប់ការអនុវត្ត ៣) សារៈប្រយោជន៍នៃការអនុវត្តកសិកម្មដែលល្អសម្រាប់គោលការណ៍សុខភាពតែមួយ និង ៥) តួនាទីរបស់សហគមន៍ក្នុងការគាំទ្រការអនុវត្តអភិក្រមសុខភាពតែមួយ។

គោលបំណង

គម្រោងនេះមានគោលបំណងកំណត់វិធីសាស្រ្តក្នុងការអនុវត្តអភិក្រមសុខភាពតែមួយទាក់ទងនឹងការអភិវឌ្ឍកសិកម្មខ្នាតតូច ដោយភ្ជាប់គោលនយោយបាយនៅនឹងការអនុវត្តជាក់ស្តែងដើម្បីកាត់បន្ថយផលប៉ះពាល់ពីការ    ប្រើប្រាស់​ធាតុចូលកសិកម្ម។ វិសាលភាពការងារចំនួនបួននឹងពិនិត្យមើល៖

១. គោលនយោបាយ

២. ការអនុវត្ត

៣. ភ្នាក់ងារដែលមានឥទ្ធិពលនិងអាចធ្វើឱ្យមានការផ្លាស់ប្តូរលើការអនុវត្តសុខភាពតែមួយ

៤. គម្រោងស្រាវជា្រវអភិវឌ្ឍន៍

គម្រោងនេះកើតចេញពីទំនាក់ទំនងរយះពេលជាង ១៧ឆ្នាំរបស់សមាជិកក្រុម។ ក្រុមស្រាវជ្រាវមានអ្នកជំនាញកម្ពុជា ដែលមានបទពិសោធន៍វិភាគនិងតាក់តែងគោលនយោបាយ មានទំនាក់ទំនងជិតស្និតជាមួយរដ្ឋាភិបាល និងធ្លាប់ចូលរួមបំពេញការងារក្នុងគម្រោងសុខភាពតែមួយ និងគម្រោងទាក់ទងនឹងការកសាងភាពធន់។

អ្នកស្រាវជ្រាវ

  • សាស្រ្តាចារ្យ Chris Jacobson និងសាស្រ្តាចារ្យ Pedro Fidelman​ មកពី Centre for Policy Futures​ និងសាស្រ្តាចារ្យ Steven Kenway មកពី Australian Centre for Water and Environmental Biotechnology​ នៃសាកលវិទ្យាល័យ Queensland ប្រទេសអូស្រ្តាលី
  • លោក ច័ន្ទ  សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ប្រទេសកម្ពុជា
  • បណ្ឌិត ងិន ច័ន្ទរិទ្ធ មជ្ឈមណ្ឌលសិក្សាគោលនយោបាយ ប្រទេសកម្ពុជា និង សាកលវិទ្យាល័យ Auckland ប្រទេសនូវែលសេឡង់
  • បណ្ឌិត ជូ ផានិត   សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រទេសកម្ពុជា
  • លោក ណាក់ ស៊ីវ៉ឺន សាកលវិទ្យាល័យភូមិន្ទកសិកម្ម ប្រទេសកម្ពុជា

សាកលវិទ្យាល័យ Queensland សូមថ្លែងអំណរគុណចំពោះការគាំទ្រពី មជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ  (Australian Centre for International Agricultural Research)

Our in-country discussions with policymakers, researchers and practitioners in Phnom Penh highlighted both the strengths of current policy settings and opportunities to support implementation in practice.

Cambodia has a relatively well developed regulatory framework governing pesticides and fertilisers. However, translating this into consistent practice remains an ongoing challenge. Capacity constraints at the sub-national level, alongside the need for stronger coordination across actors, can affect how policies are applied on the ground.

What emerged clearly is that outcomes depend not only on policy design, but on how different mechanisms work together. Training, incentives and regulation each play a role, but are most effective when aligned. Frontline actors, including extension officers, cooperatives and input suppliers, are critical in bridging policy and practice.

This points to an opportunity to approach agricultural input use more holistically, linking production, environmental health and human health outcomes, such as efficient use of safety compliant chemicals in a way that minimises harms.

Associate Professor Chris Jacobson, Chief Investigator

Associate Professor Pedro Fidelman

Professor Steven Kenway, Australian Centre for Water & Environmental Biotechnology, UQ

Mr Sophal Chan, Executive Director, Centre for Policy Studies, Cambodia

Dr Chanrith Ngin, Centre for Policy Studies, Cambodia and University of Auckland, New Zealand

Dr Phanith Chou, Royal University of Phnom Penh, Cambodia

Mr Siveun Nhak, Royal University of Agriculture, Cambodia